ប៉ៃលិនៈ ដោយបានការអនុញ្ញាត ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅវេលាម៉ោង ០៨ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានប្រារព្ធពិធីផ្លាស់ប្តូរមុខតំណែង នាយការិយាល័យ ហិរញ្ញវត្ថុ ដោយលោកវរសេនីយ៍ត្រី គង់ លក្ខិណា ត្រូវបានផ្លាស់ប្តូរមុខតំណែង ជំនួសដោយ លោកអនុសេនីយ៍ត្រី ថុក វិសាល ជានាយការិយាល័យ ហិរញ្ញវត្ថុថ្មី កងរាជអាវុធហត្ថខេត្តប៉ៃលិន។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន ក៏បានធ្វើការចាប់អាម្មណ៍ និងសរសើរលើការងារអនុវត្តន៍ កន្លងមក របស់នាយការិយាល័យចាស់។
បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ា ស៊ីនភីរម្យ នាយរងសេនាធិការ និងជា នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានធ្វើការសំណេះសំណាល និងបានធ្វើការណែនាំជំនាញ ត្រូវបន្តពង្រឹងអំពីតួនាទីភារកិច្ចចំនួន០៩ចំណុច ដល់នាយការិយាល័យហិរញ្ញវត្ថុ ដែលទើបនឹងទទួលមុខតំណែងថ្មី។
(អត្ថបទៈ ម៉ាន់ ដាវីត)