You are currently viewing មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល បន្តចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន

មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល បន្តចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន

កណ្តាលៈ នៅវេលាម៉ោង០៧ និង០០នាទីព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល និងមន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្អាង ដឹកនាំដោយ លោកវរសេនីយ៍ឯក ទូច អីុណាន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល ទទួលការងារយុត្តិធម៌ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តកណ្តាល និងលោក អភិបាលរងស្រុក តំណាងអោយសហភាពសហពន្ធ័យុវជនស្រុក នគរបាលមូលដ្ឋាន បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន ជូនដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យ សម្តេចតេជោហ៊ុន សែន ក្រាំងយ៉ូវស្ថិតនៅភូមិធំឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

ក្នុងពិធីនោះដែរ មានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ៩២៩នាក់ ក្នុងនោះសិស្សនារ ចំនួនី៤៧៤នាក់ លោកគ្រូ៤៥នាក់ អ្នកគ្រូ១៥នាក់

លោកវរសេនីយ៍ឯក ទូច អីុណាន ក៏បានផ្សព្វផ្សាយ ស្ដីពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន ដោយបានលើកយក មាត្រាមួយចំនួនពាក់ព័ន្ធ និងការជូញដូរ រក្សាទុក ចែកចាយ ការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងដោយបានផ្តល់លេខទូរស័ព្ទ របស់ជំនាញកងរាជអាវុធហត្ថខេត្ត និងលេខទូរស័ព្ទរបស់មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក ជូនដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ទុកគ្រាន់ទំនាក់ទំនង ក្នុងករណីមានបញ្ហាណាមួយកើតឡើងជាយថាហេតុផងដែរ និងបានផ្តល់សៀវភៅ ស្តីពីចំណះដឺងជាមូលដ្ឋាន អំពីគ្រោះថ្នាក់ បណ្តាលមកពីគ្រឿងញៀន ព្រមទាំងបានលើកជាសំនួរ សួរឆ្លើយយ៉ាងផុសផុល។

ចុងបញ្ចប់នៃពិធីផ្សព្វផ្សាយនេះ លោក វរសេនីយ៍ឯក ក៏បានផ្តាំផ្ញើដល់ ប្អូនៗ ក្មួយៗ និងសិស្សានុសិស្សទាំអអស់ ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន និងត្រូវនិយាយថា ទេ ចំពោះគ្រឿងញៀន។

ក្នុងឱកាសនោះដែរ ក្រុមការងារ ក៏បានជូនបាល់ទាត់ព្រមទាំងឯកសណ្ឋានកីឡា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស និងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ដល់សិស្សានុសិស្ស ទុកសម្រាប់លេងកីឡាដើម្បីសុខភាព មិត្តភាព និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន។


(អត្ថបទ ពក សាង)