ក្រចេះ: នៅវេលាម៉ោង០៧ និង៣០នាទីព្រឹក ថ្ងែទី១៦ ខែមីនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានបើកកិច្ចប្រជុំរៀបចំផែនការ ការពារសុវត្ថិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់ ជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងអញ្ជើញមកសម្ភោធន៍ អាគារសិស្សា ចំនួន ០៣ ខ្នង នៅចំណុច ក្រុងក្រចេះ ខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ នាយ នាយរងការិយាល័យ ប្រធានមន្ទីរ អនុប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក និងប្រធានស្នាក់ការសន្តិសុខ និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធសរុបចំនួន៥៥នាក់។
(អត្ថបទៈ ម៉ាន់ ដាវីត)