អហ.ស្ទឹងត្រែង៖ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង១៥និង៣០នាទី នៅស្នាក់ការអូរចង្ហា ព្រំប្រទល់ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ កម្លាំងកងរាជអាវុធហត្ថខេត្ត១០នាក់ ដឹកនាំដោយលោកវរៈសេនីយ៍ឯក កឺ ឆែងហៀត មេបញ្ជាការរងកងរាជអាវុធហត្ថ បានធ្វើការត្រួតនិត្យអាវុធជាតិផ្ទុះ ស្លាកលេខ ខ.ម និងរថយន្តបិទស្កុតខ្មៅ ។ហើយក្នុងនោះដែរកងរាជអាវុធហត្ថបានឆែករថយន្តម៉ាក់កាមរីស៊េរី៩៣ ពណ៌សពាក់ស្លាកលេ 2D-5101 បានរកឃើញ កញ្ចប់ម្សៅសថ្លាមួយកញ្ចប់តូច ដែកកេះ៣ ទុយោ០៦ ទូរស័ព្ទដៃ០២គ្រឿង ។
ជនសង្ស័យដែលពាក់ព័ន្ធករណីដែលកងរាជអាវុធហត្ថឃាត់ខ្លួនមានចំនួន០៣នាក់មានឈ្មោះ ញ៉ សុភ័ណ្ឌ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរសារព័ត៌មាន ទីលំនៅនៅភូមិត្រពាំងព្រីង ក្រុងក្រចេះ ខេត្តក្រចេះ ។ ឈ្មោះញ៉ែម សំណាង ភេទប្រុស អាយុ៣០ឆ្នាំមុខរបររត់តាក់ស៊ី ទីលំនៅភូមិទួលល្ហង ឃុំអូរឬស្ស៊ី ក្រុងក្រចេះ ខេត្តក្រចេះ និង ឈ្មោះ ឈីន ស្រីស្រស់ ភេទស្រី អាយុ២២ឆ្នាំ មុខរបរកសិករ រស់នៅភូមិនអូរឬស្ស៊ី ឃុំអូរឬស្ស៊ី ក្រុងក្រចេះ ខេត្តក្រចេះ ។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យទាំងបីនាក់នេះ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ចាត់ការបន្ត៕