You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានបើកវគ្គហ្វឺកហ្វឺនបំប៉នជំនាញ កងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០១៧

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានបើកវគ្គហ្វឺកហ្វឺនបំប៉នជំនាញ កងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០១៧

កណ្តាលៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានបើកវគ្គហ្វឺកហ្វឺនបំប៉នជំនាញ កងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក សៅ សុគន្ធា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តកណ្តាល
តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន នាយ នាយរងការិយាល័យ ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុក ស្នាក់ការសន្តិសុខ មេបញ្ជាការ មេបញ្ជាការរង កងអនុសេនាធំចល័ត នាយ នាយរង និងពលអាវុធហត្ថខេត្ត ជាច្រើនរូបផងដែរ។

ជាកិច្ចចាប់ផ្តើមនៃកម្មវិធី លោក វរសេនីយ៍ត្រី ស៊ា នាង នាយការិយាល័យហ្វឹកហ្វឺន បានអានរបាយការណ៍ហ្វឹកហ្វឺនជូនអង្គពិធី។

ឆ្លៀតក្នុងឱកាសនេះដែរ លោកវរសេនីយ៍ឯក សៅ សុគន្ធាក៏បានពាំនាំនូវការសួរសុខទុក្ខពីថ្នាក់ដឹកនាំ អគ្គបញ្ជាការ ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែយកចិត្តទុកដាក់ដល់នាយ នាយរងនៃកងរាជអាវុធហត្ថ ទាំងអស់ ជាពិសេសសិក្ខាកាម និងបានណែនាំអោយសិក្ខាកាមទាំងអស់ ត្រូវប្រឹងប្រែងយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់លោកគ្រូឧទេសនាម ត្រូវហ៊ានសួរអ្វីដែលខ្លួនមិនចេះ មិនយល់ ត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុង និងហាមដាច់ខាតអវត្តមានក្នុងម៉ោងសិក្សា។

ការបើកវគ្គនេះគឺធ្វើឡើងដើម្បីបំប៉នជំនាញ ដល់នាយទាហាន នាយទាហានរង ដើម្បីពង្រឹងស្មារតី និងក្រមសីធម៏យោធាច្បាប់ ដើម្បីគុណភាពការងារ ឲ្យកាន់តែមានភាពប្រសើរឡើង។

វគ្គសិក្សានេះ មានរយះពេល២០ថ្ងៃ និងមុខវិជ្ជារួមមាន មុខវិជ្ជាយោធា មុខវិជ្ជាច្បាប់ បទបញ្ជា កិច្ចការរដ្ឋបាល បទវិន័យទូទៅ និងវិជ្ជាជីវៈកងរាជអាវុធហត្ថ។


(អត្ថបទៈ ម៉ាន់​ ដាវីត)