ភ្នំពេញៈ វេលាម៉ោង១៥ និង០០នាទីរសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នៅសាលប្រជុំ សេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការសំណេះសំណាលជាមួយសិក្ខាកាមដែលត្រៀមចេញដំណើរទៅសិក្សានៅប្រទេសវៀតណាម។
ក្នុងឱកាសនោះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ស្នងការ ស្នងការរង និង លោក វរសេនីយ៍ នាយការិយាល័យ ជាច្រើនរូបផងដែរ។
ជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បានផ្តល់ថវិកាក្នុងមួយនាក់ចំនួន១លានរៀល សរុបចំនួន២០លានរៀល។