ព្រះវិហារៈ នៅវេលាម៉ោង១៧ និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថក្រុងព្រះវិហារ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ស្ថិតនៅចំណុចភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ មានជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថក្រុងព្រះវិហារ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១.ឈ្មោះ ផន សុម៉ៃ ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរធ្វើចំការ
២.ឈ្មោះ សាន្ត វណ្ណៈ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរធ្វើចំការ
៣.ឈ្មោះ សាន់ សុភ័ក្រ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបើកបរគ្រឿងចក្រ
៤.ឈ្មោះ ជឹង ធារ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ
ទាំងបួននាក់រស់នៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ដបទឹកសុទ្ធសម្រាប់ជក់០២
២. ដែកកេះ ០១
៣. ទុយោសម្រាប់ជក់០៤
៤. ទូរសព្ទ័ ០៦គ្រឿង
៥. លុយខ្មែរចំនួន ១៥០.០០០រៀល។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)