ឧត្តរមានជ័យៈ នៅវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមិិនា ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងមន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកចុងកាល់ ដែលដឹកនាំដោយ លោក វរសេនីយ៍ទោ លី ដារឹទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់
នៃគ្រឿងញៀន នៅអនុវិទ្យាល័យជើងទៀន ស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងស្រុក ប្រធានករិយាល័យអប់រំស្រុក តំណាងក្រុមប្រឹក្សាឃុំ នាយរងប៉ុស្តិ៍ លោកគ្រូ អ្នកគ្រូ សរុបចំនួន ១២នាក់ ក្នុងនោះស្រី ០៣នាក់ និងសិស្សានុសិស្ស សរុបចំនួន ១៦៥ នាក់ ក្នុងនោះស្រី៧៩នាក់។
(អត្ថបទ ម៉ាន់ ដាវីត)