កំពង់ធំ: ដោយគោរពតាមការណែនាំ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស
ដែលតែងតែដាស់តឿនអោយគ្រប់បណ្តាអង្គភាពត្រូវយកចិត្តទុកដាក់ក្នុងការជួយ សង្គ្រោះ ប្រជាពលរដ្ឋ និងដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ នៅវេលាម៉ោង០៩ និង០០នាទីព្រឹក ថ្ងៃ១៧ មិនា ២០១៧ កម្លាំងកងរាជអាវុធហត្ថស្រុកសណ្ដាន់ និងស្នាក់ការ២២៥ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានចុះជួយធ្វើផ្ទះជូនប្រជាពលរដ្ឋទីទាល់ក្រចំនួន០១គ្រួសារ មាន ឈ្មោះលោកយាយ យិន ថេ អាយុ៦០ឆ្នាំ រស់នៅភូមិកំពង់ត្របែក ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលមានទំហំផ្ទះ ៥ម៉ែត្រ×៧ម៉ែត្រ ។
(អត្ថបទៈ ម៉ាន់ ដាវីត)