You are currently viewing មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចេញធ្វើសកម្មភាពមនុស្សធម៌

មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចេញធ្វើសកម្មភាពមនុស្សធម៌

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាង អង្គភាពកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
និងលោកអនុសេនីយ៍ឯក ងួន ភារម្យ មេបញ្ជាការស្ដីទីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមង្គលបូរី បាននាំយកថវិកាចំនួន២០ម៉ឺនរៀល របស់អង្គភាពអាវុធហត្ថខេត្ត ទៅជូនក្រុមគ្រួសារសពឈ្មោះ ញេប ចិន​ ភេទស្រី អាយុ២២ឆ្នាំ ដែលបានទទួលមរណ:ភាព កាលពីវេលាម៉ោង២៣និង០០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ដោយជម្ងឺ មហារីកពោះវៀន នៅភូមិតាអិុន១ ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថា ក្នុងនាមអង្គភាពអាវុធហត្ថខេត្តបន្ទាយមានជ័យ តែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋទូទាំងខេត្ត ដែលជួបការលំបាក ជាពិសេសប្រជាពលរដ្ឋដែលបានទទួលមរណ:ភាព អង្គភាពអាវុធហត្ថខេត្ត តែងតែយកថវិកា មកចូលរួមរំលែកទុក្ខដោយមិនប្រកាន់គណបក្យនយោបាយណាឡើយ។