កំពង់ធំៈ នៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសណ្តាន់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ស្ថិតនៅចំណុចភូមិខោស ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងជួញដូរនូវសារធាតុញៀន។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១. ហឿ សុនាត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិខោ ឃំុទំុរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ
២. ទ្រី សាមឌី ប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិលែង ឃុំទំរីង ស្រុកសណ្តាន់ កំពង់ធំ។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១.ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ៥៥កញ្ចប់
២. ម៉ូតូ ចំនួន០១គ្រឿង
៣. លុយដុល្លា ចំនួន៨៥ដុល្លា
៤. លុយខ្មែរ ចំនួន១.១០០.៤០០រៀល
៥. ទូស័ព្ទដៃ ចំនួន០២គ្រឿង
៦. ជញ្ជីងថ្លឹង ចំនួន០១
៧. កាបូបលុយ ចំនួន០១
៨. អត្តសញ្ញាបណ្ណ័ ចំនួន០១
៩. កូនសៀវភៅ ចំនួន០២ក្បាល
១០. ដាវ ចំនួនដេីម
១១. កាំបិតប័ុងតោចំនួន០៤
១២. កាំបិតមុខពីរចំនួន០១
១៣. កាំបិតចោះក្បាលដបចំនួន០១
១៤. ទូយ៉ូ០១ថង និងកាតគ្រីម៉ូតូ០១។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)