អហ.ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ កម្លាំងមន្ទីរយុត្តិធម៌ ខេត្តព្រះសីហនុ ដឹកនាំដោយលោកវរៈសេនីយ៍ត្រី ឯក សិទ្ធិទស្សី បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន មួយនៅចំណុច ភ្នំខៀវ ក្រុមទី២១ ភូមិ០១ សង្កាត់០២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញខេត្តបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ វិន ធីអ៊ុក ភេទ ស្រី អាយុ ៦២ ឆ្នាំ មុខរបរ លក់ដូរ ជនជាតិ វៀតណាម រស់នៅតំបន់ខាងលើ ។ វត្ថុតាងដែលសម្ថកិច្ចជំនាញចាប់ដកបាន មាន ម្សៅសថ្លាចំនួន៣៣ កញ្ចប់តូច ទូរស័ព្ទដៃចំនួន ៥គ្រឿង លុយខ្មែរចំនួន ៦ម៉ឺនរៀល ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ចូនបន្តចាត់ការទៅតាមនិតិវិធី៕