You are currently viewing មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន

មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន

កំពង់ឆ្នាំងៈ នៅវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបរិបូរណ៏ ដែលដឹកនាំដោយ លោក វរសេនីយ៍ទោ លី ដារឹទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់
នៃគ្រឿងញៀន នៅនៅវិទ្យាល័យ ហ៊ុន សែន បរិបូរណ៏ ស្ថិតក្នុងស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន សរុបចំនួន៧០០នាក់។

ជាចុងក្រោយ លោកមេបញ្ជាការរង ក៏បានផ្តាំផ្ញើ ដល់ សិស្សានុសិស្ស ត្រូវជៀសអោយឆ្ងាយពី គ្រឿងញៀន និងនិយាយថាទេ ចំពោះគ្រឿងញៀន ព្រមទាំង បានចែកជូននូវ បាល់ទាត់ចំនួន ០៥ផងដែរ។


(អត្ថបទៈ ម៉ាន់ ដាវីត)