ព្រះវិហារៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យទន្លេនៅខេត្តស្ទឹងត្រែង ផែនការ ការពារបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងការងារស្រាវជាវ បង្ការ បង្ក្រាប បទល្មើសធនធានធម្មជាតិ
និងបទល្មើសព្រហ្មទណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុក ស្នាក់ការសន្តិសុខ នាយការិយាល័យ មេបញ្ជាការ កងអនុសេនាធំចល័តនិងនាយ នាយរងអាវុធហត្ថខេត្តសរុបចំនួន៤៦នាក់ផងដែរ។
(អត្ថបទៈ ឡូក ឡា)