You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់់ចាម បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំ ការបែងចែកភារកិច្ចទទួលខុសត្រូវជួយមេបញ្ជាការ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់់ចាម បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំ ការបែងចែកភារកិច្ចទទួលខុសត្រូវជួយមេបញ្ជាការ

កំពង់ចាម: នៅវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងែទី២១ ខែមីនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់់ចាម បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំ ការបែងចែកភារកិច្ចទទួលខុសត្រូវជួយមេបញ្ជាការ តាមផែនជំនាញនីមួយៗ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង
កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារកសាងកម្លាំង និង ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមការងារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង លោកមេបញ្ជាការរង និងជានាយសេនាធិការ លោកប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ លោកនាយការិយាល័យ បុគ្គលិក ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម។


(អត្ថបទៈ ម៉ាន់ ដាវីត)