អហ.ក្រចេះ៖ នៅវេលាម៉ោង១៨និង១០នាទី ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ មានករណីលួចដោយហិង្សាមួយបានកើតឡើងនៅចំណុច ភូមិ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ បង្កដោយជនសង្ស័យចំនួន ០៣នាក់មានឈ្មោះ ១.ឈ្មោះ នួន ម៉ាប់ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅ ភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុង-ខេត្តក្រចេះ ២-ឈ្មោះប៊ុត ទុំ ភេទប្រុស អាយុ ៤៣ ឆ្នាំ រស់នៅភូមិកន្ទ្រីង សង្កាត់អូរឬស្សី ក្រុង-ខេត្តក្រចេះ ៣-ឈ្មោះ អាខ្លា រស់នៅភូមិ-ឃុំកន្ទួត-ចិត្របុរី-ក្រចេះ។
ជនសង្ស័យទាំងបីនាក់ខាងលើនេះ បានប្រើប្រាស់ម៉ូតូ០១គ្រឿង ម៉ាកវ៉េវអាហ្វា ពណ៌ខ្មៅគ្មានស្លាកលេខ បាបនធ្វើបានធ្វើសកម្មភាពឆក់កាបូប ជនរងគ្រោះឈ្មោះសុខ លី ភេទស្រី អាយុ២១ ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ បណ្តាលឲបាត់បង់នូវ ខ្សែកមាសទំងន០១ តំឡឹង ខ្សែដៃមាស ទម្ងន់០៥ ជី ជញ្ជៀនមាស ទម្ងន់ ០២ ជី ទូរស័ព្ទ ០១ គ្រឿង ប្រាក់រៀល ចំនួន ៤០០.០០០ រៀល ប្រាក់ដុល្លា ៨០០ ដុល្លា ។
នៅម៉ោង២៣ និង៣០នាទីក្នុងថ្ងៃខែឆ្នាំដដែល ជនសង្ស័យទាំងពីរត្រូវកម្លាំងជំនាញ ៧០៨ ដឹកនាំដោយប្រធានស្នាក់ការ ចុះធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួន០២នាក់ ពូថៅ0១ និងម៉ូតូដែលជាមធ្យោបាយ ចំណែកជនសង្ស័យឈ្មោះ អាខ្លា ធ្វើការត់គេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ត្រូវបាន កម្លាំងជំនាញឃាត់ខ្លួននៅកងរាជអាវុធហត្ថខេត្តក្រចេះ ហើយជនសង្ស័យម្នាក់ទៀតសមត្ថកិច្ចកំពុងដុតដៃដុតជើង ចាប់ខ្លួនយកមកកាត់ទោសតាមនិតិវីធី៕