You are currently viewing មន្ត្រីកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បន្តចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន

មន្ត្រីកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បន្តចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន

ពោធិ៍សាត់ៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២១ ខែមិិនា ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងមន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថក្រុងវាលវែង ដែលដឹកនាំដោយ លោកវរសេនីយឯក ពុទ្ធ លី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ទទួលការងារយុត្តិធម៌ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន ជូនដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យក្រុងបានកាន សរុបចំនួន២៨៤នាក់ ក្នុងនោះមានស្រីចំនួន១១០នាក់។

ចុងបញ្ចប់នៃកម្មវិធី លោកវរសេនីយ៍ឯក ពុទ្ធ លី ក៏បានផ្តាំផ្ញើ ដល់សិស្សានុសិស្ស ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន។


(អត្ថបទ ម៉ាន់ ដាវីត)