កំពង់ស្ពឺៈ ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ នៅ ភូមិថ្មគោល ឃុំសំបូរ ស្រុកសំរោងទង បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន៉ទី២២ ជំនាញឆ្លាមសមុទ្រជំនាន់ទី៥ បើកវគ្គបំប៉នការងារសេនាធិការ និងវគ្គហ្វឺកហ្វឺនបំប៉នគរុកោសល្យ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។
ក្នុងពិធីនោះមានការចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ នាយទាហាននៃកងយោធពលខេមរភូមិន្ទ និងនាយទាហាននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងសិក្ខាកាមមកពីអង្គភាពនានាជាច្រើនរូបទៀតផងដែរ។
(អត្ថបទៈ ឧ. អេង ហីុ)