You are currently viewing មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចេញធ្វើសកម្មភាពមនុស្សធម៌

មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចេញធ្វើសកម្មភាពមនុស្សធម៌

បន្ទាយមានជ័យៈ នៅវេលាម៉ោង០៩ និង០០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងលោកមេបញ្ជាការរង ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថក្រោមឱវាទ បាននាំយកថវិកាចំនួន៣០០៥០០០រៀល (បីលានប្រាំពាន់រៀល)
ទៅចូលរួមរំលែកទុក្ខគ្រួសារសពលោក ថាប់ សាឃួន ភេទប្រុស អាយុ៦៤ឆ្នាំ មុខងារជំទប់ទី១ ឃុំស្រះរាំង ដែលបានទទួលមរណ:ភាព កាលពីវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ដោយជម្ងឺមហារីកថ្លើម។

សពលោក ថាប់ សាឃួន ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅផ្ទះជួល ស្ថិតនៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


(អត្ថបទ ឡាក់ ភី)