You are currently viewing ឃាត់ម៉ូតូចំនួន០៤គ្រឿង ជាមួយឈើប្រណិតជាច្រើនដុំ

ឃាត់ម៉ូតូចំនួន០៤គ្រឿង ជាមួយឈើប្រណិតជាច្រើនដុំ

ស្ទឹងត្រែងៈ នៅវេលាម៉ោង២០ និង៤៥នាទីយប់ ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ៧២២ បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាតចំនួន០១លើក ស្ថិតនៅចំណុចបណ្តោយផ្លូវជាតិ ៧A ក្បែរស្នាក់ការសន្តិសុខ ៧២២ ។

នេះបើតាមការឳ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថ បានឳ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស ខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យក វត្ថុតាងមួយចំនួនរួមមានៈ
១. ឈើប្រណិតប្រភេទធ្នង់ ចំនួន១១ដុំ
២. ម៉ូតូចំនួន០៤គ្រឿង ។

មន្ត្រីដដែល បានបន្តឳ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស ខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ជាអ្នកដឹកឈើនោះ រួមមានឈ្មោះៈ
១. លឹម គឹង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិអូរត្រែល ឃុំស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
២. វ៉ន សំណាង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិអន្លង់ស្អំ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនិតិវិធី។ ចំណែកបុរស ដែលត្រូវបានឃាត់ខ្លួនទាំង០២នាក់នោះ ត្រូវបានអោយធ្វើកិច្ចសន្យា អប់រំអោយឈប់ប្រព្រឹត្តបទល្មើសនេះបន្តទៀត និងអោយត្រឡប់ទៅលំនៅដ្ឋានវិញ។


(អត្ថបទៈ ម៉ាន់ ដាវីត)