កំពត: នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងែទី២២ ខែមីនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំ ការបែងចែកភារកិច្ចទទួលខុសត្រូវជួយមេបញ្ជាការ តាមផែនជំនាញនីមួយៗ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋាន រដ្ឋបាល
និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមការងារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង លោកមេបញ្ជាការរង និងជានាយសេនាធិការ លោកប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ លោកនាយការិយាល័យ បុគ្គលិក ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត។
(អត្ថបទៈ ម៉ាន់ ដាវីត)