ក្រចេះ: នៅវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងែទី២២ ខែមីនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំ ការបែងចែកភារកិច្ចទទួលខុសត្រូវជួយមេបញ្ជាការ តាមផែនជំនាញនីមួយៗ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង
កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារកសាងកម្លាំង និង ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ក្រុមការងារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង លោកមេបញ្ជាការរង នាយរងសេនាធិការ លោកប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុ លោកនាយការិយាល័យ បុគ្គលិក ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ។
(អត្ថបទ ម៉ាន់ ដាវីត)