កណ្តាលៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានប្រារព្ធពិធីផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្ត្រ ប្រចាំឆមាសទី១ ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ចន័្ទ សារ៉ាដែន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល ទទួលការងារកសាងកម្លាំង
និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ ប្រធាន អនុប្រធានស្នាក់ការសន្តិសុខ មេបញ្ជាការ និងមេបញ្ជាការរងកងអនុសេនាធំចល័តលេខ១៦ នាយ នាយរងកងរាជអាវុធហត្ថទូទាំងខេត្ត សរុបចំនួន១៨៥នាក់។
(អត្ថបទៈ ម៉ាន់ ដាវីត)