រតនគិរីៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកតាវែង និងកម្លាំងចម្រុះ បានធ្វើការបង្ក្រាបករណីលាក់ឈើល្មើសច្បាប់ ចំនួន០១លើក ស្ថិតនៅចំណុចភូមិតាបូក ស្រុកតាវែង ខេត្តរតនគិរី។
នេះបើតាមការឳ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថស្រុកតាវែង បានឳ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស ខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានរកឃើញ វត្ថុតាងមួយចំនួនរួមមាន ឈើប្រណិតប្រភេទសុក្រម និងកកោះ ចំនួន៣១៥ដុំ ស្មេីនិង ចំនួន៤២៨.២៤២ម៉ែត្រគូប។
វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនិតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)