កណ្តាលៈ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើពិធីផ្សព្វផ្សាយ និងណែនាំសេចក្តីសម្រេច ស្តីពីការបែងចែកភារកិច្ចទទួលខុសត្រូវ ជួយ មេបញ្ជាការ លើការងារតាមផែនជំនាញនីមួយៗ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋាន រដ្ឋបាល និងហិរញ្ញ វត្ថុ និងជាប្រធានក្រុមការងារទី៣ ចុះផ្សព្វផ្សាយ និងណែនាំសេចក្តីសម្រេចស្តីពីការបែងចែកភារ កិច្ចទទួលខុសត្រូវជួយមេបញ្ជាការ លើការងារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
ក្នុងពិធីនោះដែក ក៏មានការអញ្ជើញចូលរូមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និង លោកមេបញ្ជាការរង លោកប្រធានមន្ទីររដ្ឋបាល ហិរញ្ញវត្ថុ លោក នាយការិយាល័យបុគ្គលិក កងរាជអាវុធហត្ថ ខេត្តកណ្តាល។
នៅក្នុងពិធីនេះដែរ លោកឧត្តសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមការងារ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានចំណាយពេលវេលាដ៏មមាញឹក អញ្ជើញមកផ្សព្វផ្សាយដោយផ្ទាល់ ដល់អង្គភាព កងរាជអាវុធហត្ថខេត្តកណ្តាល ។
ជាមួយគ្នានេះដែរ លោកឧត្តសេនីយ៍ត្រី ក៍បានសំណូមពរ ដល់ក្រុមការងារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អោយបំពេញបន្ថែមនូវភារកិច្ចមួយចំនួន ជូនមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ ទទួលជំនាញ ដើម្បីអោយការបំពេញតួនាទី ភារកិច្ច ទទួលបានជោគជ័យ និងមានប្រសិទ្ធិភាពខ្ពស់។
ឯកឧត្តម ឧត្តមសេនីយ៍ទោ នាង សុជីវី បានសំដែងនូវកោតសរសើរ ដល់ លោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ដែលបានធ្វើបដិសណ្ឋារកិច្ច យ៉ាងល្អដល់ក្រុមការងារ និងបានលើកសរសើរដល់លោកមេបញ្ជការ មេបញ្ជាការរង ព្រមទាំងក្រុមការងារទាំងអស់ ដែលបានចូលរួមពិភាក្សា ផ្តល់យោបល់ល្អៗ ដើម្បីកែប្រែ។
ឯកឧត្តម ក៏បានសន្យា លើកយកសំណូមពរ របស់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ទៅឆ្លងសុំការសម្រេចពីថ្នាក់លើជាបន្តទៀត ។