សៀមរាបៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ រក្សាសណ្តាប់ធ្នាប់ ក្នុងពិធី អង្គរសង្ក្រាន្ត ឆ្នាំ២០១៧
ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ប្រាក់ ចាន់ធឿន មេបញ្ជាការរង និងជាសេនាធិការ កងរាជអាវុធហត្ថខេត្តសៀមរាប និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុក ស្នាក់ការសន្តិសុខ នាយការិយាល័យ មេបញ្ជាការ កងអនុសេនាធំចល័តនិងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។
(អត្ថបទ ម៉ាន់ ដាវីត)