អហ.ឧត្តរមានជ័យ៖ កម្លាំងសមត្ថកិច្ចជំនាញកងរាជអាវុធ ស្រុកចុងកាល ខេត្តឧត្តរមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់ កាលពីវេលាម៉ោង១៣និង០០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ ពីបទឆបោក។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានប្រុស០២ ស្រី០៣នាក់មានឈ្មោះ 1 សេង សាវឿន ភេទ ប្រុស អាយុ 39ឆ្នាំមុខរបរ រត់តាក់សីរស់នៅភូមិ ឃំ បួរ ស្រុក ភ្នំព្រឹកខេត្ត បាត់ដំបង
2. លឿង ទិត ភេទប្រុសអាយុ 29 ឆ្នាំមុខ របរ កម្មករនៅ ភូមិអូរកណ្ដាលឃុំត្រាវ ជួរ ស្រុក សំពៅលួន ខេត្តបាត់ដំបង ។
3. ម៉ុង ច្រឹប ភេទ ស្រី អា យុ 36 ឆ្នាំ មុខរបរ គ្រួទាយនៅភូមិ អូរកណ្ដាលឃុំ ត្រាវជួរ ស្រុកសំពៅលួន ខេត្ត បាត់ ដំបង ។
4. អូន ពៅ ភេទ ស្រី អាយុ28 ឆ្នាំ មុខ របរមិនពិតប្រាកដ នៅភូមិ ឃុំ បួរ ស្រុក សំពៅលួន ខេត្តបាត់ដំបង ។
5 . ព្រំ ស្រីលក្ខ័ ភេទស្រី អាយុ 18 ឆ្នាំ មុខ របរ ធ្វើស្រែ រស់នៅភូមិអូរកណ្ដាលឃុំត្រាវជួរ ស្រុកសំពៅលួន ខេត្តបាត់ដំបង ។
ជនប្រុសស្រីទាំង០៥នាក់នេះបានធ្វើការឆបោក ទៅលើកសិករពីរនាក់ឈ្មោះ អ៊ាម រឿម ភេទស្រីអាយុ 58 ឆ្នាំ រស់នៅ ភូមិ ករ ឃុំ ស្រុក ចុងកាល់ ខេត្ត ឧត្តរមានជ័យ ដោយចាញ់បោកជនទាំង៥នាក់បាត់បង់ប្រាក់ 4000 បាតចិញ្ចៀនមាស 1 ជី ។ ដោយឡែកកសិករឈ្មោះ សាយ រុន ភេទ ស្រីអាយុ 36 ឆ្នាំ មុខរបរធ្វើស្រែនៅភូមិបន្ទាយចាស់ ឃុំ ស្រុក ចុងកាល់ខេត្តឧត្តរមានជ័យ ចាញ់បោកប្រាក់ 2000000រៀល មាស 2 ជីកន្លះ ។
ក្រោយទទួលបានបណ្តឹងសមត្ថកិច្ចជំនាញបានចាប់ដកបានវត្ថុតាងដែលប្រើប្រាស់សម្រាប់ឆបោករួមមាន ខ្សែករពណ៌ទងដែង 03 ខ្សែ ខ្សៃជើង 01 ខ្សែ ចិញ្ចៀន 01 វង់ ប្រាក់ខ្មែរ 2000000 រៀល ប្រាក់បាត 4000 បាត រថយន្ដកាមរីសេរី 96 ពណ៏សំបកឪទ្បឹក 01 គ្រឿងទឹកមន្ដ 01ដប កថាសំរាប់ធ្វើខ្សែចង្កេះ 01 ដុំ ។
បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់នេះ ត្រូវសមត្ថកិច្ចជំនាញខាងលើកសាងសំណុំរឿង ចាត់ការបន្ត ទៅតាមនិតិវិធី៕