រតនគិរីៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី បានប្រារព្ធពិធីផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្ត្រ ប្រចាំឆមាសទី១ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តរតនគិរី
និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ ប្រធាន អនុប្រធានស្នាក់ការសន្តិសុខ មេបញ្ជាការ និងមេបញ្ជាការរង កងអនុសេនាធំចល័ត នាយ នាយរងកងរាជអាវុធហត្ថទូទាំងខេត្ត ជាច្រើនរូបផងដែរ។
(អត្ថបទៈ ម៉ាន់ ដាវីត)