ភ្នំពេញៈ នៅវេលាម៉ោង១០ និង០០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នៅអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារ ជំនាញហិរញ្ញវត្ថុ ទូទាំងរាជធានី-ខេត្តប្រចាំខែមីនា និងទិសដៅបន្តប្រចាំខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាព
ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ា សិុនភីរម្យ នាយរងសេនាធិការ និងជា នាយការិយាល័យ ហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយនាយរង ការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង តាមបណ្តារាជធានី-ខេត្ត និងនាយ នាយរង ពលអាវុធហត្ថ ដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ា សិុនភីរម្យ ក៏បានមានមតិណែនាំ និងផ្តាំផ្ញើ ដល់នាយការិយាល័យហិរញ្ញវត្ថុ ចំណុះបញ្ជការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទាំងអស់ នូវប្រសាសន៍មួយចំនួនរួមមានៈ
០១. ត្រូវបើកប្រាក់បៀវត្ស និងចំណាយផ្សេងៗ អោយគ្រប់ចំនួន និងដល់ដៃ នាយ និងពលអាវុធហត្ថ ក្នុងអង្គភាពខ្លួន
០២. ត្រូវចុះបើ ដល់មូលដ្ឋាន ខណ្ឌ ក្រុង ស្រុក ចំណុះអង្គភាពខ្លួន
០៣. ត្រូវមានការចុះហត្ថលេខាលើតារាងបើកចែកប្រាក់បៀវត្តន៍អោយបានត្រឹមត្រូវ
០៤. ហាមដាច់ខាតមិនអោយមានការកាត់ប្រាក់បៀវត្ស របស់នាយ និងពលអាវុធហត្ថរបស់អង្គភាព សូម្បី១០០រៀល
០៥. ត្រូវត្រៀមធ្វើរបាយការសរុបសម្រាប់ត្រីមាសទី១ ឆ្នាំ២០១៧។
(អត្ថបទៈ ម៉ាន់ ដាវីត)