បាត់ដំបងៈ នៅវេលាម៉ោង១៣ និង០០នាទីរសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧
មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកថ្មគោល បាននាំយកអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណះ មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តបាត់ដំបង ចែកជូនប្រជាពលរដ្ឋទីទាល់ក្រអត់ទីពឹងចំនួន០១គ្រួសារ ឈ្មោះ ស៊ុន ផល ភេទស្រី.អាយុ៥០.ឆ្នាំ រស់នៅក្រុមទី៣៣ភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលអំណោយទាំងនោះរួមមានៈ
១.អង្ករ ចំនួន០២ការ៉ុង ដែលមានទម្ងន់ ៤៥.៦០គីឡូ
២.មុី ចំនួន០១កេស
៣.ទឹកត្រី ចំនួន០៦ដប
៤.ទឹកសុីអុីវ ចំនួន០៦ដប
៥.ត្រីខ ចំនួន១០កំប៉ុង
៦.អុិនសួរ (អាហារបំប៉ន០១កំប៉ុង)និងថវិកា ចំនួន ១០មុឺនរៀល។
(អត្ថបទៈ ម៉ាន់ ដាវីត)