កណ្តាលៈ នៅវេលាម៉ោង០៧ និង០០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល និងមន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង ដឹកនាំដោយ លោកវរសេនីយ៍ទោ ពក សាង នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល
តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងលោក អភិបាលរងស្រុក តំណាងអោយសហភាពសហពន្ធ័យុវជនស្រុក លោក អនុប្រធានការិយាលយ័អប់រំស្រុក បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន ជូនដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យ ព្រែកស្លែង ស្ថិតក្នុងភូមិពន់ចាន ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សរុបចំនួន៨៧៥នាក់ ក្នុងនោះមានស្រី ៤៤៦នាក់។
លោកវរសេនីយ៍ទោ ពក សាង បានលើកពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន ដោយបានលើកយក មាត្រាមួយចំនួនពាក់ព័ន្ធ និងការជូញដូរ រក្សាទុក ចែកចាយ ការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងដោយបានផ្តល់លេខទូរស័ព្ទ របស់មន្ត្រីជំនាញ កងរាជអាវុធហត្ថខេត្ត និងលេខទូរស័ព្ទ របស់ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក ជូនដល់លោកគ្រូអ្នកគ្រូ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ទុកគ្រាន់ទំនាក់ទំនង ក្នុងករណីមានបញ្ហាណាមួយកើតឡើងជាយថាហេតុផងដែរ និងបានផ្តល់សៀវភៅ ស្តីពីចំណះដឺងជាមូលដ្ឋាន អំពីគ្រោះថ្នាក់ បណ្តាលមកពីគ្រឿងញៀន ព្រមទាំងបានលើកជាសំនួរ សួរឆ្លើយយ៉ាងផុសផុល។
ចុងបញ្ចប់ នៃពិធីផ្សព្វផ្សាយនេះ លោក វរសេនីយ៍ទោ ក៏បានផ្តាំផ្ញើដល់ ក្មួយៗ និងសិស្សានុសិស្សទាំអអស់ ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន និងត្រូវនិយាយថា ទេ ចំពោះគ្រឿងញៀន។
ក្នុងឱកាសនោះដែរ ក្រុមការងារ ក៏បានជូនបាល់ទាត់ចំនួន០២បាល់ ព្រមទាំងឯកសណ្ឋានកីឡា ដល់លោកនាយកសាលា ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស និងជា ប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា សម្រាប់សិស្សានុសុស្សលេងកីឡាដើម្បីសុខភាព មិត្តភាព និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន។
(អត្ថបទៈ ម៉ាន់ ដាវីត)