បាត់ដំបងៈ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វើពិធីផ្សព្វផ្សាយ និងណែនាំសេចក្តីសម្រេច ស្តីពីការបែងចែកភារកិច្ចទទួលខុសត្រូវ ជួយ មេបញ្ជាការ លើការងារតាមផែនជំនាញនីមួយៗ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្រ៊ុន គឹមស្រៀង នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរូមពីសំណាក់លោកវរសេនីយ៍ឯក អឹុម ដារ៉ា មេបញ្ជាការរង ស្ដីទី តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណះ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង និងលោកមេបញ្ជាការរង លោកប្រធានមន្ទីររដ្ឋបាល ហិរញ្ញវត្ថុ លោក នាយ នាយរងការិយាល័យបុគ្គលិក កងរាជអាវុធហត្ថ ខេត្តបាត់ដំបង។
(អត្ថបទៈ ម៉ាន់ ដាវីត)