កំពតៈ នៅវេលាម៉ោង១០ និង០០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពត ដឹកនាំដោយ ឯកឧត្តម ឧត្ដមសេនីយ៍ត្រី ចាន់ ចាន់ធឿន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពត និងជា អនុប្រធានសអកខេត្តកំពត បាននាំយកថវិកាចំនួន៤ ០០០ ០០០រៀល (បួនលានរៀល)
ទៅចូលរួមរំលែកទុក្ខគ្រួសារសពលោក អ៊ុក ណន ដែលបានទទួលមរណ:ភាព កាលពីវេលាម៉ោង២២ និង០០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ដោយរោគាពាធ ។
សពលោក អ៊ុក ណន ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅផ្ទះ ស្ថិតនៅភូមិឬស្សីដំុ ឃំុ ប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។
(អត្ថបទ ម៉ាន់ ដាវីត)