កំពង់ស្ពឺ៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៥ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក ឧត្តមសេនីត្រី ជូ សារុន បានដឹកនាំមន្ត្រីក្នុងអង្គភាពទាំងអស់ចុៈសួរសុខទុក្ខ លោក វិរៈសេនីយ៏ឯក ប៊ុត សារឿន មេបញ្ជាការរង និងលោកវិរៈសេនីយ៏ អ៊ឿ សំរិទ្ធ មេបញ្ជាការរង ដែលមានជំងឺនិងកំពង់សម្រាកព្យាបាលនៅផ្ទៈនិងនៅមន្ទីរពេទ្យ ។
លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការខេត្តបានលើកឡើងពីគុណបំណាច់របស់មេបញ្ជាការរងទាំងពីររូបថាកន្លងមកលោកទាំងបានសាងស្នាដៃជូនជាតិមាតុភូមិយ៉ាងច្រើន ក្នុងនោៈទាំងលើសមភូមិ រួមទាំងក្នុងអង្គភាព ។
លោកមេបញ្ជាការបន្តថា ដោយមើលឃើញនៅគុណបំណាច់ខាងលើ ឯកឧត្តមនាយឧត្តមសេនីយ៏ សៅ សុខា មេបញ្ជាការរងកងយោធពលខេមរៈភូមិន្ននិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានណែនាំឲ្យយកចិត្តទុកដាក់ដល់ពលនិងនាយទាហ៊ានកងរាជអាវុធហត្ថគ្រប់រូបឲ្យមានការយកចិត្តទុកដាក់ចំពោៈមន្រ្តីក្នុងអង្គភាពដែលមានជំងឺកំពង់សម្រាកព្យាបាលទោៈនៅក្នុងអង្គភាព នៅផ្ទៈនិងនៅមន្ទីរពេទ្យក្តី ។
លោកមេបញ្ជាការបានឲ្យដឹងទៀតថាទោៈបីជាសម្ភារៈនិងថវិកានៅមានកម្រិតមិនសមនិងតម្រូវការក្តីនេះគឺជាអំណោយដោយសប្បុរសដែលបានមកពីចិត្តសទ្ធាជ្រៈថ្លារបស់អង្គភាព ដែលតែងតែគិតគូរពីការលំបាករបស់មន្ត្រីក្នុងអង្គភាព។
អំណោដែលបានផ្តល់ជូនមានម្នាក់ៗអង្ក4បាវ ប្រាក់1លានរៀល សាំង100លីត្រ បន្ថែមលើប្រាក់ខែពីអង្គភាពចំនួន40ម៉ឺនរៀល រួមទាំងគ្រឿងសម្ភារៈឧបភោគបរិភោគផ្សេងទៀតជាច្រើន ។
លោកមេបញ្ជាការរងទាំង2នាក់ដែលកំពង់សម្រាកព្យាបាលបានលើកឡើងទង្វើរបស់មេបញ្ជាការបានផ្តល់នៅការលើទឹកចិត្តយ៉ាងក្រៃលែងចំពោៈពួកគាត់បើទោៈមានជំងឺប្រចាំកាយយ៉ាងណាក៏ដោយក៏អង្គភាពនៅយកចិត្តទុកដាក់ដល់រូបគាត់ដោយមិនដែលបាត់ប្រាក់បៀរវត្តនិងប្រាក់ឧបត្ថមឡើយ ។ទង្វើនេៈពួកគាត់នៅមានជំនឿយ៉ាងមុតមាំចំពោៈអង្គភាពកងរាជអាវុធហត្ថដែលបានជួយគ្នាក្នុងគ្រាដែលជួបការលំបាក ៕
