You are currently viewing មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការចូលរួមធ្វើយុទ្ធនាការ លប់បំបាត់សេវាសុខាភិបាលឯកជន គ្មានច្បា់អនុញ្ញាត

មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការចូលរួមធ្វើយុទ្ធនាការ លប់បំបាត់សេវាសុខាភិបាលឯកជន គ្មានច្បា់អនុញ្ញាត

កំពង់ស្ពឺៈ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ដោយមានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យលោកនាយចំណង់ ស្រេង ហួរ គិលានដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការចូលរួមក្នុងគណៈកម្មការលប់បំបាត់សេវាសុខាភិបាលឯកជន និងចុះត្រួតពិនិត្យអាជីវកម្មលក់ឱសថឯកជន នៅស្រុកបរសេដ្ឋ រួមនិងអាជីវកម្មលក់ឱសថ ឯកជនមានចំនួន១៦កន្លែង (មានច្បាប់អាវកម្មត្រឹមត្រូវ)។

បើតាមការឲ្យដឹងពី ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជូ សារុន បានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះផងដែរ ក្រុមគណៈកម្មការ ក៏បានចាប់យក ឱសថក្លែងក្លាយ និងហួសកំណត់ប្រេីប្រាស់បានចំនួន ២១មុខ ស្មេីនឹង ២០.៥០០គ្រាប់ ដកហូតលិខិតអនុញ្ញាតិអាជីវកម្ម០១កន្លែង ដែលធ្វេីអាជីវកម្មមិនគោរពគោលការណ៍ច្បាប់ និងបានណែនាំអប់រំ អាជីវករលក់ឱសថតាមរថយន្តចល័តចំនួន០១នាក់ មិនមានការអនុញ្ញាតិមន្ទីរសុខាភិបាល។


(អត្ថបទ ម៉ាន់ ដាវីីត)