You are currently viewing អ្នកបើកគោយន្តចំនួន០៣នាក់ ត្រូវបានអប់រំ ណែនាំ ពាក់ព័ន្ធករណីដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាត

អ្នកបើកគោយន្តចំនួន០៣នាក់ ត្រូវបានអប់រំ ណែនាំ ពាក់ព័ន្ធករណីដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាត

កំពង់ឆ្នាំងៈ នៅវេលាម៉ោង០៩ និង៤៥នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថកំពង់ឆ្នាំង សហការជាមួយកម្លាំងចម្រុះ បានធ្វើការបង្ក្រាប ករណីដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាតចំនួន០១លើក ស្ថិតនៅចំណុចភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

នេះបើតាមការឳ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឳ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស ខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យក វត្ថុតាងមួយចំនួនរួមមានៈ
១. ឈើចំរុះ ចំនួន៣១ដុំ
២. គោយន្ត ចំនួន០៣គ្រឿង ។

មន្ត្រីដដែល បានបន្តឳ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស ខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការឃាត់ខ្លួនបាន ជាអ្នកបើកគោយន្តនោះចំនួន០៣នាក់ ផងដែរ។

បច្ចុប្បន្ន អ្នកបើកគោយន្តទាំង០៣នាក់នោះ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានធ្វើការអប់រំ ណែនាំ និងអោយធ្វើកិច្ចសន្យាបញ្ឈប់ ហើយអោយត្រឡប់ទៅលំនៅដ្ឋានវិញ រួមទាំងគោយន្ត។


(អត្ថបទ​ៈ ម៉ាន់ ដាវីត)