ពោធិ៍សាត់ៈ នៅវេលាម៉ោង០៧ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមិិនា ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងមន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថភ្នំក្រវាញ ដែលដឹកនាំដោយ លោកវរសេនីយឯក ពុទ្ធ លី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ទទួលការងារយុត្តិធម៌ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន នៅវិទ្យាល័យក្រវាញ ស្ថិតនៅភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ក្នុងពិធីនោះដែរ មានការអញ្ជើញចូលរួមពីសំណាក់លោក ទឹម យាន អភិបាលរង ស្រុក ភ្នំក្រវាញ និង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបចំនួន៧២៥នាក់ ក្នុងនោះមានស្រីចំនួន៣៦៧នាក់។
ចុងបញ្ចប់នៃកម្មវិធី លោកវរសេនីយ៍ឯក ពុទ្ធ លី ក៏បានផ្តាំផ្ញើ ដល់សិស្សានុសិស្ស ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន។
(អត្ថបទ ម៉ាន់ ដាវីត)