You are currently viewing មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល បន្តចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន

មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល បន្តចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន

កណ្តាលៈ នៅវេលាម៉ោង០៧ និង០០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល និងមន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកៀនស្វាយ ដឹកនាំដោយ លោកវរសេនីយ៍ឯក ទូច អីុណាន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល ទទួលការងារយុត្តិធម៌
តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងលោក អភិបាលរងស្រុក តំណាងអោយសហភាពសហពន្ធ័យុវជនស្រុក លោក អនុប្រធានការិយាលយ័អប់រំស្រុក បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន ជូនដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន សិរីដីដុះ ស្ថិតក្នុងភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានការចូលរួមសរុបចំនួន៤០៥នាក់ ក្នុងនោះមានស្រី ១៨៥នាក់។

លោកវរសេនីយ៍ឯក ទូច អីុណាន ក៏បានលើកពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន ដោយបានលើកយក មាត្រាមួយចំនួនពាក់ព័ន្ធ និងការជូញដូរ រក្សាទុក ចែកចាយ ការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងដោយបានផ្តល់លេខទូរស័ព្ទ របស់មន្ត្រីជំនាញ កងរាជអាវុធហត្ថខេត្ត និងលេខទូរស័ព្ទ របស់ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក ជូនដល់លោកគ្រូអ្នកគ្រូ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ទុកគ្រាន់ទំនាក់ទំនង ក្នុងករណីមានបញ្ហាណាមួយកើតឡើងជាយថាហេតុផងដែរ និងបានផ្តល់សៀវភៅ ស្តីពីចំណះដឺងជាមូលដ្ឋាន អំពីគ្រោះថ្នាក់ បណ្តាលមកពីគ្រឿងញៀន ព្រមទាំងបានលើកជាសំនួរ សួរឆ្លើយទៅកាន់សិស្សានុសិស្សផងដែរ។

ចុងបញ្ចប់ នៃពិធីផ្សព្វផ្សាយនេះ លោក វរសេនីយ៍ឯក ទូច អីុណាន ក៏បានផ្តាំផ្ញើដល់ ក្មួយៗ និងសិស្សានុសិស្សទាំអអស់ ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន និងត្រូវនិយាយថា ទេ ចំពោះគ្រឿងញៀន។

ក្នុងឱកាសនោះដែរ ក្រុមការងារ ក៏បានជូនបាល់ទាត់ចំនួន០២បាល់ ព្រមទាំងឯកសណ្ឋានកីឡា ដល់លោកនាយកសាលា ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស និងជា ប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា សម្រាប់សិស្សានុសុស្សលេងកីឡាដើម្បីសុខភាព មិត្តភាព និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន។


(អត្ថបទៈ ម៉ាន់ ដាវីត)