You are currently viewing កំលាំងអាវុធហត្ថក្រុងប៉ោយប៉ែតដាក់ប៉ុស្ដ៍ត្រួតពិនិត្យ ឃាត់ខ្លួនជនសង្ស័យម្នាក់​ពាក់ព័ន្ធគ្រឿងញៀន​

កំលាំងអាវុធហត្ថក្រុងប៉ោយប៉ែតដាក់ប៉ុស្ដ៍ត្រួតពិនិត្យ ឃាត់ខ្លួនជនសង្ស័យម្នាក់​ពាក់ព័ន្ធគ្រឿងញៀន​

អហ.បន្ទាយមានជ័យ៖ នៅវេលាម៉ោង ២និង៣០នាទីយប់ ថ្ងែទី ៨ ខែ តុលា ឆ្នាំ២០១៥ កំលាំងអាវុធហត្ថក្រុងប៉ោយប៉ែតចំនួន៥នាក់ដឹកនាំដោយលោក វរ:សេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធក្រុងប៉ោយប៉ែតបានធ្វើការដាក់ប៉ុស្ត៍ត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំណុចភូមិ សាមគ្គីមានជ័យ សង្កាត់និង ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។ ពេលនោះជនសង្ស័យឈ្មោះ ស៊្រី ម៉ុងហួត ភេទ ប្រុស អាយុ ៣១ឆ្នាំ បានជិ:ម៉ូតូបម្រុង​ឆ្លងកាត់ប៉ុស្ដ៍ត្រួតពិនិត្យ ពេលជិ:មកជិតដល់ជនសង្ស័យបានឈប់ម៉ូតូហើយត្រឡប់ក្រោយវិញ ដោយមានការសង្ស័យទើបកំលាំង អាវុធហត្ថបានហៅអោយឈប់ម៉ូតូ ដើម្បីធ្វើការត្រួតពិនិត្យ ភ្លាមនោះជនសង្ស័យបានដកវត្ថុតាងចេញពីហោប៉ាវខោបោះចោលទៅលើដី រួចឈប់ម៉ូតូ។ក្រោយពីឈប់ម៉ូតូកំលាំងអាវុធហត្ថបានធ្វើការត្រួតពិនិត្យវត្ថុតាងដែលបោះចោលលើដីនោះគឺគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន៤កូនថង់ពណ៍ ស ថ្លា វេចខ្ចប់ក្នុងក្រដាស់ប្រាក់១០០រៀលរុំស្គុតពណ៍ខ្មៅ។ បន្ទាប់មកកំលាំងអាវុធហត្ថបាននាំខ្លួនជនសង្ស័យនិងវត្ថុតាងមកកាន់មូលដ្ឋានអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ។
ជនសង្ស័យឈ្មោះ ស៊្រី ម៉ុងហួត បានឆ្លើយសារភាពថា វត្ថុតាងគ្រឿងញៀននេះពិតជា របស់ខ្លួនពិតប្រាកដមែន ដោយរូបគេទិញពីមនុស្សប្រុសម្នាក់ទៀតមិនស្គាល់ឈ្មោះនិងអត្តសញ្ញាណក្នុងតំលៃ១៥០០បាត ហើយបំរុងយកទៅលក់បន្តអោយមិត្តភក្ដិ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី៕
95ff57eba3b6f4d9a920339341d3e755

d24a18a0693de15a06f6948a1cbb14b2