You are currently viewing មន្ត្រី ស្នងការយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះសួរសុខទុក្ខ មន្ត្រីក្រោមឱវាទ ដែលកំពុងសម្រាកព្យាលបាលនៅមន្ទីពេទ្រ

មន្ត្រី ស្នងការយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះសួរសុខទុក្ខ មន្ត្រីក្រោមឱវាទ ដែលកំពុងសម្រាកព្យាលបាលនៅមន្ទីពេទ្រ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សូរ សារិន ស្នងការរង ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសហការី តំណាង ឯកឧត្តម ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះសួរសុខទុក្ខ លោក លោកវរសេនីយ៍ត្រី មុំ បុណ្យ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្រ និងបាននាំយកអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ រួមមាន ថវិកាចំនួន ២ ៤០០ ០០០រៀល ( ពីរលានបួនសែនរៀល )ទៅជូនលោកវរសេនីយ៍ត្រី មុំ បុណ្យ សំរាប់ទុកដោះស្រាយក្នុងពេលលំបាកផងដែរ។

ទាំងអស់នេះហើយ គឺសបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់ ថែទាំទៅលើមន្ត្រីដែលនៅក្រោមឱវាទ ដែលជាប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែដាស់តឿន ក្រើនរំលឹក ដល់ មន្ត្រីដែលជាថ្នាក់លើ ត្រូវយកចិត្តទុកដាក់ ថែទាំនូវការរស់នៅ ទាំងជីវភាព និងសុខភាព របស់បងប្អូន កងរាជអាវុធហត្ថ ដែលនៅក្រោមឱវាទ។


(អត្ថបទ ម៉ាន់ ដាវីត)