You are currently viewing សមិទ្ធិផល និងស្នាដៃថ្មីមួយទៀត របស់កងរាជអាវុធហត្ថខេត្តរតនគិរី ត្រូវបានដាក់អោយប្រើប្រាស់

សមិទ្ធិផល និងស្នាដៃថ្មីមួយទៀត របស់កងរាជអាវុធហត្ថខេត្តរតនគិរី ត្រូវបានដាក់អោយប្រើប្រាស់

រតនគិរីៈ អនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជា មេបេញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជំរុញអោយគ្រប់បណ្តាអង្គភាពចំណុះត្រូវយកចិត្តទុកដាក់លើកិច្ចការងារកសាងអង្គភាព ជាក់ស្តែងនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម
ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថ
ខេត្តរតនគិរី បានអញ្ជើញចូលរួម ក្នុងពិធីសូត្រមន្តឡើងអគារថ្មី ដែលទើបនិងសាងសង់រួចរាល់ជាស្ថាពរ របស់ មូលដ្ឋាន កងរាជអាវុធហត្ថស្រុកបរកែវ
ដើម្បីសូមនូវសេចក្តីសុខ ដល់វត្ថុសក្កិសិទ្ធិ ក្នុងការចូលបំរើកិច្ចការងារ។

នេះជាសមិទ្ធិផល និងស្នាដៃថ្មីមួយទៀត របស់កងរាជអាវុធហត្ថខេត្តរតនគិរី ក្រោមកាដឹកនាំបញ្ជាផ្ទាល់ របស់ ឯកឧត្តម ឧត្តមសេនីយ៍ គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី។

(អត្ថបទៈ ម៉ាន់ ដាវីត)