ពោធិ៍សាត់ៈ នៅវេលាម៉ោង០៧ និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមិិនា ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងមន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកណ្តៀង ដែលដឹកនាំដោយ លោកវរសេនីយ៍ទោ ញឹម នី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ទទួលការងារគ្រឿងញៀន តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន នៅវិទ្យាល័យ ហ៊ុន សែន កណ្តៀង ស្ថិតនៅភូមិកណ្តៀង ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ក្នុងពិធីនោះដែរ មានការអញ្ជើញចូលរួមពីសំណាក់ លោក ថាយ លេង អភិបាលស្រុកកណ្តៀង និង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបចំនួន៩៧១នាក់ ក្នុងនោះមានស្រីចំនួន៥៧១នាក់។
ចុងបញ្ចប់នៃកម្មវិធី លោកវរសេនីយ៍ទោ ញឹម នី ក៏បានផ្តាំផ្ញើ ដល់សិស្សានុសិស្ស ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន។
(អត្ថបទៈ ម៉ាន់ ដាវីត)