បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើពិធីផ្សព្វផ្សាយ និងណែនាំសេចក្តីសម្រេច ស្តីពីការបែងចែកភារកិច្ចទទួលខុសត្រូវ ជួយ មេបញ្ជាការ លើការងារតាមផែនជំនាញនីមួយៗ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្រ៊ុន គឹមស្រៀង នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរូមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឪ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងលោកមេបញ្ជាការរង លោកប្រធានមន្ទីររដ្ឋបាល ហិរញ្ញវត្ថុ និង នាយ នាយរងការិយាល័យបុគ្គលិក កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
(អត្ថបទៈ ម៉ាន់ ដាវីត)