បាតដំបងៈ បុរសវ័យចំណាស់ម្នាក់ ត្រូវបាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុករតនមណ្ឌល បានធ្វើការឃាត់ខ្លួន មានជាប់ពាក់ព័ន្ធជាមួយករណីរំលោភសេពសន្ថវៈ។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថស្រុករតនមណ្ឌល បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ គឺធ្វើឡើងនៅវេលាម៉ោង១០ និង៥០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ កែវ ពៅ ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ជនសង្ស័យខាងលើនេះ បានធ្វើការចាប់រំលោភទៅលើចៅស្រីបង្កើតឈ្មោះ ក.ខ.គ ភេទស្រី អាយុ៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ជាច្រើនដងមកហើយ លុះដល់ថ្ងៃកើតហេតុ ម្តាយជនរងគ្រោះ បានឃើញជនសង្ស័យកំពុងធ្វើសកម្មភាពរំលោភទៅលើកូនស្រីរបស់ខ្លួន ក៏បានឈ្លោះប្រកែកគ្នា និងបានរត់មករកកម្លាំងកងរាជអាវុធហត្ថ អោយមកជួយអន្តរាគមន៍ឃាត់ខ្លួន។
ជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទ ម៉ាន់ ដាវីត)