កណ្តាលៈ ដោយទទួលបានដំណឹងពីប្រជាពលរដ្ឋ ថាមានករណីបាក់ច្រាំងទន្លេ នៅចំណុចភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល នៅវេលាម៉ោង១៥ និង៥០នាទីរសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាង ដឹកនាំដោយលោក វរសេនីយ៍ត្រី អ៊ូ ផល្លី មេបញ្ជាការមូលដ្ឋាន បាន ចេញអន្តរាគមន៍ជួយសង្រ្គោះ និងជួយរុះរើលំនៅដ្ឋានប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារករណីខាងលើនេះ និងបានបន្តដាក់កម្លាំងប្រចាំការនៅកន្លែងកើតហេតុ ដេីម្បីការពារសន្តិសុខ រក្សាសុវត្ថិភាព និងទ្រព្យសម្បត្តិជូនបង្អូនប្រជាពលរដ្ឋដែលរងគ្រោះ។
បើតាមការអោយដឹងពីមន្ត្រី មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាង បានអោយដឹងថា ករណីបាក់ច្រាំងទន្លេនេះ បណ្តាអោយផ្ទះចំនួន១០ខ្នងត្រូវបានខូចខាតទាំងស្រុង។
(អត្ថបទៈ ម៉ាន់ ដាវីត)