You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានធ្វើពិធីផ្សព្វផ្សាយ និងណែនាំសេចក្តីសម្រេច ស្តីពីការបែងចែកភារកិច្ចទទួលខុសត្រូវ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានធ្វើពិធីផ្សព្វផ្សាយ និងណែនាំសេចក្តីសម្រេច ស្តីពីការបែងចែកភារកិច្ចទទួលខុសត្រូវ

ព្រះវិហារៈ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានធ្វើពិធីផ្សព្វផ្សាយ និងណែនាំសេចក្តីសម្រេច ស្តីពីការបែងចែកភារកិច្ចទទួលខុសត្រូវ ជួយ មេបញ្ជាការ លើការងារតាមផែនជំនាញនីមួយៗ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សិុន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនកសាងកម្លាំង។

ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរូមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ និងលោកមេបញ្ជាការរង នាយរងសេនាធិការ លោកប្រធានមន្ទីររដ្ឋបាល ហិរញ្ញវត្ថុ និង នាយ នាយរងការិយាល័យបុគ្គលិក កងរាជអាវុធហត្ថខេត្តព្រះវិហារ។


(អត្ថបទៈ ម៉ាន់ ដាវីត)