កំពង់ស្ពឺៈ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើពិធីផ្សព្វផ្សាយ និងណែនាំសេចក្តីសម្រេច ស្តីពីការបែងចែកភារកិច្ចទទួលខុសត្រូវ ជួយមេបញ្ជាការ លើការងារតាមផែនជំនាញនីមួយៗ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារបុគ្គលិក។
ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរូមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងលោកមេបញ្ជាការរង នាយរងសេនាធិការ លោកប្រធានមន្ទីរ និង នាយ នាយរងការិយាល័យបុគ្គលិក កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
ឯកឧត្តម ឧត្តមសេនីយ៏ទោ នាង សុជីវី បានលើកឡើងថា ក្រោយទទួលបានផែនការណែនាំ ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុហត្ថលើផ្ទៃប្រទេស មន្ត្រីជំនាញកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបន្តចុះផ្សព្វផ្សាយ ដើម្បីឲ្យយល់ជ្រួតជ្រាបអំពីផែនការនេះ ដើម្បីធានាដល់ការដឹកនាំរបស់អង្គភាពរាជធានី-ខេត្ត អនុវត្តបន្តប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានតម្លាភាពក្នុងកិច្ចការដែលបានដាក់ជូនថ្នាក់ក្រោមអនុវត្ត។
(អត្ថបទ ម៉ាន់ ដាវីត)