ឧត្តរមានជ័យៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានប្រារព្ធពិធីផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្ត្រ ប្រចាំឆមាសទី១ ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ មេបញ្ជាការរង និងជានាយសេនាធិការ
កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានក្រុង ស្រុក ស្នាក់ការ និងមេបញ្ជាការ គ ចល័ត និងនាយ នាយរង កងរាជអាវុធហត្ថខេត្ត សរុបចំនួន១៦៤នាក់។
ពិធីនេះត្រូវបាន ឧទ្ទេសនាមដោយលោកវរសេនីយ៍ឯក ធូ ភុំ មេបញ្ជាការរងទទួលផែនកសាងកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ។
(អត្ថបទ ម៉ាន់ ដាវីត)