កោះកុងៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានប្រារព្ធពិធីផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្ត្រ ប្រចាំឆមាសទី១ ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក តាំង ឈុនស្រង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកោះកុង និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានក្រុង ស្រុក ស្នាក់ការ និងមេបញ្ជាការ គ ចល័ត និងនាយ នាយរង កងរាជអាវុធហត្ថខេត្ត សរុបចំនួន២០៨នាក់។
(អត្ថបទ ម៉ាន់ ដាវីត)