You are currently viewing រយៈពេលតែ១ថ្ងៃកម្លាំងអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបានចំនួន៥នាក់

រយៈពេលតែ១ថ្ងៃកម្លាំងអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបានចំនួន៥នាក់

-វេលាម៉ោង១៣និង១០ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ កម្លាំង អ.ហ. ក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ លុចហាន់ ដាហ្វី ភេទប្រុស អាយុ23ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិនរា1 ឃុំនរា ស្រុកសង្កែ ពាក់ព័ន្ធនឹងគ្រឿងញៀន នៅចំណុចភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ ចាប់យកថ្នាំញៀន ០១កញ្ចប់តូច ទម្ងន់០,០៦ក្រាម និងម៉ូតូ ០១​គ្រឿង។
-វេលាម៉ោង១៤និង២០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ កម្លាំង អ.ហ. ក្រុងបាត់ដំបង បង្ក្រាបបទល្មើសគ្រឿងញៀន នៅ​ចំណុច​ភូមិ​កម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១/ឈ្មោះ ធិន សាកុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ២/ឈ្មោះ ស៊ុន ឆៃយ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខ​របរ​យោធា​អង្គភាពរថក្រោះកងទ័ពជើងគោក មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ចាប់យកថ្នាំញៀន ចំនួន ០១កញ្ចប់ ទម្ងន់០,០២ក្រាម ម៉ូតូ០១គ្រឿង។
-វេលាម៉ោង២២និង០០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ កម្លាំងមន្ទីរយុត្តិធម៌បង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុចភូមិ​អណ្តូង​ចេញ សង្កាត់អូរចា ក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់៖ ១/ឈ្មោះ អ៊ុយ អូន ភេទប្រុស អាយុ២៦ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ ទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចា ក្រុងបាត់ដំបង។ ២/ឈ្មោះ ប៉ោល ហូវ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ​លក់​កាហ្វេ​ទីលំនៅ​ ភូមិ/សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ ចាប់យកថ្នាំញៀន ចំនួន១១កញ្ចប់តូច ទម្ងន់៤,៣១ក្រាម, ម៉ូតូ០១គ្រឿង, ទូរស័ព្ទដៃ ០២គ្រឿង និងលុយចំនួន ១២០.០០០រៀល និង១២ដុល្លារ។

e05ecb10f614884de4f4de6a73da21cb

a401230b8b3395ed7022b75a5c2e59c4

539d3df97bee1662efe41efaaf1018dd

f417a2f62299643af5fef8d059bd3a45